សារព័ត៌មាន​នគរវត្ដ​សោកស្ដាយ​នឹង​សហ​ភាត​រៈកោះ​សន្ដិភាព​

ដោយ​ ៖ លី​ ហ៊ា​ង|ថ្ងៃទី 10 មករា 2012 ម៉ោង 08:52:26

​ភ្នំពេញ​ ៖​ ក្រោយ​ពី​កាសែត​នគរវត្ដ​បាន​ចេញផ្សាយ​ព័ត៌មាន​ទាក់ទិន​ភ្ញៀវ​ ទាស់​គ្នា​ព្រោះតែ​រឿង​ស្រា​ក្នុង​ពិធី​មង្គល​ការកូន​ប្រធាន​ក្រុមហ៊ុន​ជីប​ម៉ុង​រួច​មក​ កាសែត​ក្នុងស្រុក​មួយ​ឈ្មោះ​ថា​ កាសែត​កោះសន្ដិភាព​បាន​ចេញ​មុខ​កាង​ការពារ​  យ៉ាង​ខ្លាំងក្លា​ ដោយ​បាន​សរសេរ​ចុះ​ផ្សាយ​ស្ដីបន្ទោស​កាសែត​នគរ​វត្ដថា​ ការ​សរសេរ​ ព័ត៌មាន​ពី​ជម្លោះ​នោះ​មិន​ពិត​ទេ​ និង​គ្មាន​ វិជ្ជាជីវៈ​ទៀត​ផង​ ។​ មិនតែប៉ុណ្ណោះ​នៅ​ ក្នុង​អត្ថបទ​កាសែត​កោះសន្ដិភាព​បាន​ ចាប់បង្ខំ​ឱ្យ​កាសែត​នគរវត្ដ​ត្រូវ​តែ​កែ​ តម្រូវ​ដែល​ខ្លួន​ មិនមែន​ជា​សាមី​ដើម​ ការ​ ឬ​ជា​ប្រធាន​ក្រុមហ៊ុន​ជីប​ម៉ុង​ផង​នោះ​។​

​គួរ​បញ្ជាក់​ថា​ ក្នុង​អត្ថបទ​កាសែត​នគរវត្ដ​លេខ​ចេញផ្សាយ​៤៤៥​ សម្រាប់​ថ្ងៃ​ អាទិត្យ​-​ចន្ទ​ ទី​៨-៩​ ខែមករា​ ឆ្នាំ​២០១២​ ក្រោម​ចំណងជើង​ថា​ “​ភ្ញៀវ​ប្រមឹក​អុក​ ឡុ​ក​មង្គលការ​កូនស្រី​ថៅកែ​ក្រុមហ៊ុន​ ជីប​ម៉ុង​វាយ​ឡាន​ខូច​៦​គ្រឿង​”​ ដែល​នៅ​ ក្នុង​អត្ថបទ​បាន​លើកយក​ជម្លោះ​នេះ​ ដោយ​មានការ​អះអាង​ពី​មេ​ប៉ុស្ដិ៍​ថា​ ពិត​ ជា​មាន​ករណី​វាយ​គ្នា​ប្រាកដ​មែន​នៅ​ក្នុង​ពិធី​មង្គលការ​នោះ​ ។​ ដូច្នេះ​នគរវត្ដ​មិនមែន​សរសេរ​ខ្វះ​មូលដ្ឋាន​ អត់​អាជីព​ មិន​គោរព​វិជ្ជាជីវៈ​នោះ​ទេ​សូម​កោះ​សន្ដិ​ ភាព​ពិចារណា​មើល​ផង​ ។​ ពាក្យចាស់​លោក​ពោល​ថា​ ចេះ​ឯង​ឱ្យ​ក្រែង​ចេះ​គេ​ ។​

​ស្អី​ទៅ​អាជីព​ និង​ស្អី​ទៅ​វិជ្ជាជីវៈ​?​

​នៅ​ក្នុង​អត្ថបទ​កាសែត​កោះសន្ដិភាព​ឆ្នាំ​ទី​៤៥​ លេខ​៧៤៦២​ ចេញផ្សាយ​ថ្ងៃ​ចន្ទ​ ទី​៩​ ខែមករា​ ឆ្នាំ​២០១២​ ចំណងជើង​ទំព័រ​មុខ​បាន​សរសេរ​ថា​ “​គ្មាន​បញ្ហា​កើត​មាន​ក្នុង​មង្គលការ​កូនស្រី​ថៅកែ​ក្រុមហ៊ុន​ជីប​ម៉ុង​ទេ​ អាច​ភាន់ច្រឡំ​ ព្រោះ​វា​មាន​កើត​នៅ​អគារ​មង្គលការ​ផ្សេង​”​ ។​ នៅ​ក្នុង​អត្ថបទ​កាសែត​មួយ​នេះ​បាន​អះអាង​ថា​ មាន​នគរបាល​កងរាជអាវុធហត្ថ​ប្រចាំការ​សូ​ម្បី​សត្វ​កណ្ដុរ​ក៏​ចូល​មិន​ចុះ​ដែរ​ ។​ តើ​គេ​អាច​ជឿ​បាន​ទេ​ថា​ សូ​ម្បី​កណ្ដុរ​មួយ​មិន​អាច​ចូល​ទៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​បាន​នោះ​?​ ស្អី​ទៅ​ការ​ពិត​?​ នៅ​ក្នុង​អត្ថបទ​ដដែល​ កោះសន្ដិភាព​បាន​ លើកយក​សម្ដី​លោក​ឧកញ៉ា​ថុ​ង​ អ៊ុយ​ប៉ា​ង​ ស្ថាបនិក​កោះសន្ដិភាព​បាន​ប្រាប់​កោះ​ សន្ដិភាព​ខ្លួនឯង​ថា​ គាត់​បាន​នៅ​ក្នុង​កម្ម​ វិធី​ជប់លៀង​រហូត​ជិត​ម៉ោង​១២​អធ្រាត្រ​ ពុំ​មាន​បញ្ហា​អ្វី​កើតឡើង​ទាល់តែ​សោះ​ ។​

​ចំណុច​នេះ​តើ​គេ​អាច​និយាយ​បាន​ទេ​ថា​ ជា​ការ​សរសេរ​មាន​លក្ខណៈ​អាជីព​ ព្រោះ​លោក​ថុ​ង​ អ៊ុយ​ប៉ា​ង​ មិនមែន​ជា​ សន្ដិសុខ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ឬ​ជា​ សមត្ថកិច្ច​មូលដ្ឋាន​នោះ​ទេ​ តែ​លោក​ថុ​ង​ អ៊ុយ​ ប៉ា​ង​ គ្រាន់តែ​ជា​ស្ថាបនិក​កោះសន្ដិភាព​ អះអាង​ប្រាប់​កោះសន្ដិភាព​ខ្លួនឯង​ តើ​នេះ​ ជា​អាជីព​ដែរ​ឬទេ​?​ ហើយ​ឱ្យ​អ្នក​អាន​ជឿ​បាន​ កម្រិត​ណា​ បើ​ទោះ​លោក​នៅ​ទីនោះ​ពិត​ មែន​ក៏​ដោយ​ ព្រោះ​ស្ថាបនិក​កោះ​សន្ដិ​ ភាព​ប្រាប់​កោះសន្ដិភាព​ខ្លួនឯង​?​ ។​ លោក​ ថុ​ង​ អ៊ុយ​ប៉ា​ង​ បាន​អះអាង​ថា​ រូប​គាត់​បាន​ ទៅ​ចូលរួម​ពិធី​រហូត​ជិត​ម៉ោង​១២​ អធ្រាត្រ​ តើ​មាន​សាក្សី​ណា​ដែល​ថា​ លោក​ បាន​នៅ​ដល់​ម៉ោង​ជិត​១២​អធ្រាត្រ​?​ ព្រោះ​នរណាៗ​ក៏​ដឹង​ថា​ លោក​ថុ​ង​ អ៊ុយ​ ប៉ា​ង​ មាន​វ័យ​កាន់តែ​ជ្រេ​ ហើយ​ថែម​ ទាំង​មាន​សុខភាព​មិនសូវ​ជានា​ទៀត​ផង​ តើ​អាច​តស៊ូ​កំដរ​អ្នក​ផឹកស៊ី​រហូត​ជិត​ ម៉ោង​១២​អធ្រាត្រ​មែនឬ​?

​អ្នកគាំទ្រ​កាសែត​នគរវត្ដ​បាន​បន្ទោស​ថា​ ការ​សរសេរ​របស់​កោះសន្ដិភាព​ មើលទៅ​ដូច​ជា​ការពារ​(​កាង​)​ឱ្យ​ក្រុម​ ហ៊ុន​ជីប​ម៉ុង​ ជា​ថ្នូរ​នឹង​អ្វី​ម្យ៉ាង​ហើយ​សុខ​ ចិត្ដ​មក​ស្ដីបន្ទោស​អ្នកមាន​អាជីព​ដូច​គ្នា​ ដូច​ពាក្យ​គេ​ថា​ “​ឆ្នាំង​មិន​ក្ដៅ​ទៅ​ក្ដៅ​ គម្រប​”​ដោយ​ចេញ​មុខការ​ពារ​ក្រុមហ៊ុន​ ជីប​ម៉ុង​ភ្លេចខ្លួន​ថា​អ្វី​ទៅ​ជា​អាជីព​អ្វី​ ទៅ​ជា​ការ​ពិត​?


​នគរវត្ដ​ពិតជា​សោកស្ដាយ​ចំពោះ​ សហ​ភាត​រៈកោះ​សន្ដិភាព​ដែល​បាន​ ចេញផ្សាយ​អត្ថបទ​មាន​ចរិត​មិន​គួរ​ឱ្យ​ អ្នកមាន​អាជីព​ស្រករ​ក្រោយ​គោរព​រាប់​ អាន​ទាល់តែ​សោះ​ ។​

​ក្នុង​អត្ថបទ​កោះសន្ដិភាព​ ដែល​តាំង​ ខ្លួន​ជា​អ្នកកាសែត​អាជីព​ ហើយ​ចង់ឱ្យ​គេ​ បំភ្លឺ​ គឺ​ពុំ​មាន​ធ្វើ​បទ​សម្ភាសន៍​ណាមួយ​ ក្រៅពី​លោក​ថុ​ង​ អ៊ុយ​ប៉ា​ង​ នោះ​ទេ​ តើ​នេះ​ គេ​ហៅ​ថា​អាជីព​ និង​វិជ្ជាជីវៈ​ដែរ​ឬអី​?

​ទោះ​យ៉ាងណា​ លោក​ជីវ​ កេង​ ប្រធាន​ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ទូរស័ព្ទ​ ប្រាប់​នគរវត្ដ​ឱ្យ​ដឹង​ថា​ ពិធី​រៀប​អា​ពា​ហ៍​ ពិពាហ៍​នៅ​អគារ​ G​ នោះ​គឺជា​អា​ពា​ហ៍​ ពិពាហ៍​រវាង​កូនលោក​នឹង​អ្នកស្រី​ ភាព​ ហៀ​ក​ ហើយ​ហេតុការណ៍​ភ្ញៀវ​វាយតប់​គ្នា​នា​ពេល​នោះ​ មាន​មែន​នៅ​អគារ​ក្បែរនេះ​។​ តែ​មិនមែន​ជា​ភ្ញៀវ​ដែល​ចូលរួម​ មង្គល​ការកូន​របស់​លោក​ទេ​ គឺជា​ភ្ញៀវ​ មក​ពី​ក្រៅ​ដែល​នេះ​នាំ​ឱ្យ​មានការ​ភាន់​ ច្រឡំ​ ដូច្នេះ​សូម​នគរវត្ដ​ជួយ​កែតម្រូវ​ផង​។​

​ការ​មាន​ប្រសាសន៍​របស់​លោក​ជីវ​ កេង​ អំពី​ព័ត៌មាន​ខាងលើ​នេះ​ នគរវត្ដ​ បាន​ចាត់​ទុក​ថា​ លោក​ពិតជា​មាន​សុភ​-​ វិនិច្ឆ័យ​ចំពោះ​ព័ត៌មាន​ដែល​នគរវត្ដ​ បាន​ចេញផ្សាយ​ និង​សូម​ទទួលយក​ទៅ​ កែតម្រូវ​ដោយ​រីករាយ​ ព្រោះ​យើង​ចាត់​ ទុក​ថា​ លោក​ជីវ​ កេង​ គឺជា​អ្នក​ស្រលាញ់​ យុត្ដិធម៌​ និង​ធ្វើ​ឱ្យ​យើង​ធ្វើ​អ្វី​គោរព​ទៅ​ ក្រមសីលធម៌​ និង​វិជ្ជាជីវៈ​សារព័ត៌មាន​។​

​សហ​ភា​តរៈ​នគរវត្ដ​ជា​ច្រើន​បាន​លើក​ឡើង​ថា​ ប្រសិនបើ​ព័ត៌មាន​នេះ​មិន​ ពិតមែន​នោះ​ នគរវត្ដ​អាច​កែតម្រូវ​ឡើង​វិញ​ឱ្យ​តែ​មានការ​សុំ​បំភ្លឺ​ពីសា​មី​ខ្លួន​ គឺ​មិនមែន​បំភ្លឺ​តាម​ការ​អុជអាល​ពី​ខាងក្រៅ​នោះ​ទេ​ ។

​​នគរវត្ដ​ស្វាគមន៍​និង​បំភ្លឺ​ជូន​ក្រុមហ៊ុន​ ជីប​ ម៉ុង​ ប្រសិនបើ​ព័ត៌មាន​នេះ​មិន​ពិតមិនមែន​ដូច​កោះសន្ដិភាព​ ដែល​តាំងខ្លួន​ជា​ឆ្នាំង​មិន​ក្ដៅ​ទៅ​ក្ដៅ​គម្រប​វិញ​នោះ​ទេ​ ៕